
ក្រវាន់ប្រាសាទតូចច្រឡឹងបង្កប់ច.ម្លាក់លើឥដ្ឋយ៉ាងល្អឯក
ប្រាសាទក្រវាន់ជាប្រាសាទដ៏តូចច្រឡឹងមួយមានទីតាំងស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្ដី។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងឆ្នាំ ៩២១នៃគ.ស. ក្នុងរាជ្យព្រះបាទ ហស៌វរ្ម័នទី១ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ នៅក្នុងប្រាសាទមានចម្លាក់ជាច្រើន ពាក់ព័ន្ធនឹងទេវកថានៃព្រហ្មញ្ញសាសនា ដែលដូនតាខ្មែរបានប្រើជំនាញឆ្លាក់លើឥដ្ឋយ៉ាងប៉ិនប្រសប់គួរជាទីគយគន់ និងសិក្សាស្វែងយល់។ ត្បិតថាប្រាសាទនេះមានភាពស្រស់ស្អាត និងមិនពិបាករកក្ដី តែមិនសូវមានទេសចរជាតិយើងទៅលេងច្រើននោះ គឺច្រើនតែ ជិះទៅហួសមកហួស ហាក់មើលរំលងពីភាពស្រស់ស្អាតនៃប្រាសាទនេះ ។ សិលាចារឹកនៃប្រាសាទក្រវាន់បានកត់ត្រាថា អ្នកមកកសាងប្រាសាទគឺជាប្រជារាស្ត្រដែលរស់នៅជុំវិញប្រាសាទនេះ ហើយក៏មានរៀបរាប់ឈ្មោះនៅក្នុងសិលាចារឹកដែរ។ ក្រវាន់ជាឈ្មោះដើមឈើដែលសម្បូរដុះនៅម្ដុំនោះ ជាឈ្មោះឈើមួយប្រភេទមានផ្កាក្រអូបឈ្ងុយស្រដៀងនឹងក្លិនចេកនួនទុំ។ ប្រាសាទក្រវាន់មានឈ្មោះដើមថា ត្រៃលោក្យថាថ៕
Read More